ហាងកាហ្វេ, ២០១២ By វណ្ណ សេរីរតនៈ

«កម្រងរូបថតរបស់ខ្ញុំបង្ហាញពីអ៊ំស្រីម្នាក់ ដែលរស់នៅក្នុងអគារបូឌីង 

ហើយគាត់ ប្រកបរបរលក់បាយនិងកាហ្វេ សម្រាប់ប្រជាជននៅក្នុង

សហគមន៍នេះ។ នៅបរិវេណសហគមន៍នេះ គឺពោពេញទៅដោយ

របស់របរដែលគេប្រើសម្រាប់ហូបចុក។ វាមាន សភាពរញ៉េរញ៉ៃ 

ហើយរាយប៉ាយនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ខ្ញុំបង្ហាញពី 

របស់របរទាំងនោះតាមរយៈពណ៌ រូបរាងធរណីមាត្រ និងភាពដូចៗគ្នា

របស់វា។ វាហាក់បីដូចជាប្រជាជននៅបូឌិញនេះហូបចុករហូត ព្រោះ

តាំងពីព្រឹកទល់យប់ មានមនុស្សទទួលទាននៅតាមតូបលក់ចំណី

ចំណុក និងភេសជ្ជៈទាំងឡាយ។ អ៊ំស្រី ដែលខ្ញុំថតនេះ គាត់ស្លូតបូត

និងរស់រាយរាក់ទាក់ណាស់។ គាត់ជាស្រ្តីមេម៉ាយ និង រកប្រាក់ចិញ្ចឹម

កូន ៤ នាក់ក្នុងបន្ទុក។ ភ្ញៀវដែលមកហូបនៅតូបរបស់គាត់ មាន

៦០% មកពីក្នុងបូឌីង និង ៤០% មកពីខាងក្រៅ។ គាត់ក៏មានគេកម្មង់

ដាក់កាហ្វេ ដល់ផ្ទះផងដែរ ព្រោះកាហ្វេរបស់គាត់ឆ្ងាញ់ណាស់។ ខ្ញុំចង់

អរគុណដល់គាត់ ដែលបានផ្តល់កន្លែងអោយខ្ញុំថតរូប។»


- វណ្ណ សេរីរតនៈ