រាត្រីពណ៌ស

រាត្រីពណ៌ស គឺជាពិព័រណ៍សិល្បៈសហគមន៍ពិសេសមួយ ដែល

ជាលទ្ធផលពីសិក្ខាសាលាសិល្បៈបែបសហការរយៈពេល ៨ 

សប្តាហ៍ជាមួយនឹងយុវជនរស់នៅក្នុងសហគមន៍បូឌិញ។


សិក្ខាសាលានេះរៀបចំឡើងដោយ គម្រោងសិល្បៈស-ស និង

ក្រុម អ៊ីនស៊ីដែនថល (Incidental) ប្រចាំនៅប្រទេសអង់គ្លេស

និងមានបំណង ស្វែងយល់ពីវប្បធម៌ និងបញ្ហានានានៅក្នុង

សហគមន៍បូឌិញ។


គម្រោងនេះបានធ្វើការជាមួយយុវជនក្មេងៗ ដោយបណ្តុះ

បណ្តាលជំនាញថតរូប សំលេង និងសម្ភារៈសិល្បៈចម្រុះ។

សិស្សទាំងអស់ត្រូវបានជំរុញអោយធ្វើការសហការជាមួយនឹង

ប្រជាជនឯទៀតនៅក្នុងសហគមន៍នេះ ដើម្បីបង្កើតស្នាដៃ

ក្រោមប្រធានបទដែលគេជ្រើសរើស។


សិក្ខាសាលានេះ សម្រេចលទ្ធផលបាននូវវិចិត្រសាលបែប

សាធារណៈមួយ ដែលសហការរៀបចំដោយសិស្សទាំងអស់

ហើយប្រើប្រាស់ទីកន្លែងនានា ទាំងនៅក្នុងបន្ទប់គម្រោង

សិល្បៈស-ស និងនៅក្នុងបរិវេណនានានៅក្នុងបូឌីង។ ដាក់

បង្ហាញនៅក្នុងពិព័រណ៍នេះផងដែរ ក៏មានស្នាដៃវីដេអូរបស់

សិល្បករក្នុងនិវាសដ្ឋានរបស់គម្រោងសិល្បៈស-ស លោក 

ម៉ាសារូ អៃរ៉ៃ។ លោក ម៉ាសារូ ផ្តួចផ្តើម «ថ្ងៃសម្អាត» ជាមួយ

ប្រជាជននៅបូឌីង ដើម្បីសម្អាតជណ្តើរ ដែលតាមរយៈការងារ

នេះ លោកបានបង្កើតទំនាក់ទំនងជាមួយសហគមន៍ថ្មីមួយ។