អ្នករស់នៅក្នុងបូឌីង, ២០១២ By ខាត់ សុក្រសំណាង

«ប្រធានបទរបស់ខ្ញុំគឺប្រជាជនរស់នៅបូឌីង។ ខ្ញុំថតរូបពួកគាត់ នៅ

ពេលដែលគាត់ ប្រកបរបររស់នៅប្រចាំថ្ងៃ។ ពេលវេលាធម្មតារបស់

គាត់ដែលខ្ញុំថតបាន មានលក្ខណៈ ពិសេសណាស់សម្រាប់ខ្ញុំ។ គាត់

មានទឹកចិត្តល្អ មានអ្នកខ្លះខ្ញុំទើបតែបាននិយាយ ជាមួយគាត់ជាលើក

ដំបូង។ បើទោះជាមានអ្នកជាច្រើនមិនស្គាល់គ្នាក៏ដោយ ក៏ពួកគាត់ 

ប្រាស្រ័យនៅក្នុងអគារនេះជាសហគមន៌មួយ។ ខ្ញុំបានយល់ដឹងបន្ថែម

ទៀតពី ជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍របស់ខ្ញុំ។ ហើយ

តាមរយៈរូបថតទាំងនេះ ខ្ញុំសង្ឃឹមថាសាធារណជននឹងអាចយល់ដឹង

បន្ថែមទៀតពីសហគមន៍នេះដូចគ្នា។»


- ខាត់ សុក្រសំណាង