អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ, ២០១៣ By ប៊្លូ សាយម៉ុន វ៉ាសឹម

«អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ គឺជាចំណងជើងនៃពិព័រណ៍របស់ខ្ញុំ ក្នុងអំឡុងពេលធ្វើនិវាសដ្ឋាន នៅឯគម្រោងសិល្បៈស-ស ក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ ២០១៣។ វាក៏ជាចំណងជើងនៃអាល់ប៊ុមនេះ ដែលខ្ញុំនិពន្ធនៅឆ្នាំ ២០១៥ ដោយប្រើប្រាស់សម្លេងដែល ខ្ញុំបានថតនិងបង្កើតក្នុងអំឡុងពេលនៃនិវាសដ្ឋាននោះ។ និវាសដ្ឋានរបស់ខ្ញុំ គឺជាបទពិសោធន៍សិល្បៈ/ជីវិត នៅប្រទេសកម្ពុជា។ ខ្ញុំបានចំណាយពេល ២ ខែ ស្វែងរកនិង សហការជាមួយសិល្បករក្នុងប្រទេសដ៏សកម្មជាច្រើនរូប និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយនឹងមជ្ឈដ្ឋានដ៏ពិសេសនេះ។

ខ្ញុំបានធ្វើដំណើរទៅខែត្របាត់ដំបង រួចសម្តែងនៅឯ Lotus Bar & Gallery និងទៅខែត្រ សៀមរាប សម្តែងនៅឯ 1961 Art Hotel។ ខ្ញុំបានទៅរោងរបាំបុរាណសហសម័យខ្មែរ របស់ក្រុមសិល្បៈសុភីលីន។ ខ្ញុំក៏បានជួបជាមួយមិត្ររបស់ខ្ញុំអ្នកថតវីដេអូ Jeremy Miles ដែលខ្ញុំបានជួបដំបូងនៅប្រទេសថៃ។ គាត់បានថតវីដេអូអំពីខ្ញុំនៅជុំវិញទីក្រុងភ្នំពេញ។ ជាចុងក្រោយ សម្លាញ់របស់ខ្ញុំ Alec Schachner បានជិះម៉ូតូតាំងពីទីក្រុងសាយហ្គន ដើម្បីមកចូលរួមការសម្តែងចុងក្រោយរបស់ខ្ញុំ ហើយយើងបានសម្តែងស្នាដៃតន្រ្តីជាមួយគ្នា ដល់ទស្សនិកជននៅឯអគារប៊ូលឌីងស។

ក្នុងអាល់ប៊ុមនេះ មានតែសម្លេងខ្ទរពីបទពិសោធន៍ជីវិតទាំងនេះ។ សម្លេងទាំងនេះ មិនត្រូវបានរចនាដើម្បីសោភ័ណភាពនោះទេ ប៉ុន្តែក៏គ្មានអ្វីដែលជាភាពចៃដន្យនោះដែរ។ វាទាំងអស់ កើតឡើងតាមវាសនា។ ធម្មជាតិគឺល្អឥតខ្ចោះ និងច្របូកច្របល់។ តន្រ្តីនេះ គឺជាការបង្ហាញពីដំណើររបស់ខ្ញុំនៅក្នុងអគារប៊ូលឌីងស។ ឬក៏ប្រហែលនេះគឺជាការសម្តែង ការដឹងគុណដ៏សម្ងាត់របស់ខ្ញុំទៅកាន់វិញ្ញាណក័ន្ធអ្នកទាំងឡាយដែលបានទទួលរង ភាពឈឺចាប់កាលពីអតីតកាលក្នុងប្រទេសដ៏អស្ចារ្យនេះ ឬក៏ជាស្មូតនៃក្តីសង្ឃឹមពីព្រលឹងនៃ អគារប៊ូលឌីងសចូលក្នុងវិញ្ញាណរបស់ខ្ញុំ និងបន្ទាប់មកចូលទៅក្នុងអាត់សម្លេងវិញ។ រាងកាយ និងវិញ្ញាណ ជាសម្ភារៈសិល្បៈ។»

- ប៊្លូ សាយម៉ុន វ៉ាសឹម

  • ប៊្លូ សាយម៉ុន វ៉ាសឹម, អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ​ ភាគ ១, ២០១៣
  • ប៊្លូ សាយម៉ុន វ៉ាសឹម, អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ​ ភាគ ២, ២០១៣
  • ប៊្លូ សាយម៉ុន វ៉ាសឹម, អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ​ ភាគ ៣, ២០១៣
  • ប៊្លូ សាយម៉ុន វ៉ាសឹម, អីវ៉ាន់នៃជីវភាពប្រចាំថ្ងៃ​ ភាគ ៤, ២០១៣