មុខរបស់ក្មេងៗ (២០១៤) By អូរ៉ាវ៉ាន់ អារុណរ៉ាក់

កម្រងគំនូរចំនួន ២៣ សន្លឹក ប្រើប៊ិចគូរលើក្រដាស ទំហំ ២១x២៩.៧ សង់ទីម៉ែត្រ

មានកុមារជាច្រើនកំពុងរស់នៅក្នុងអគារប៊ូលឌីងស និងបើតាមរយៈប្រវត្តិទាក់ទងនឹងអគារមួយនេះ វាហាក់ដូចជាក្មេងៗទាំងនេះកើតមកក្រោយអគារសង់រួច ហើយច្បាស់ជារស់នៅយូរជាងអគារមួយនេះ។ ខ្ញុំមានអារម្មណ៍ថា អគារមួយនេះនឹងប្រហែលជាត្រូវបាត់បង់នៅថ្ងៃណាមួយ ក្នុងលក្ខខណ្ឌណាមួយ។ ប៉ុន្តែអានុស្សាវរីយ៍ ក្ដីស្រមៃ និងសេចក្ដីសង្ឃឹម គឺស្ថិតនៅជាមួយក្មេងៗទាំងនេះជានិច្ច។ ពួកគេមានសេរីភាពក្នុងការគិត និងស្រមើស្រមៃ។ នាពេលអនាគត ពួកគេនឹងក្លាយជាអ្នកជំនាន់ថ្មី ដែលនឹងត្រូវឆ្លងកាត់ស្ថានភាពនេះ។ ខ្ញុំបានសួរពួកគេថា «តើអ្នកចង់ទៅរស់នៅឯណា?»។ ខ្ញុំបានសួរពួកគេពីព័ត៌មានមួយចំនួនដូចជា ឈ្មោះ អាយុ ភេទ និងអាសយដ្ឋានរបស់ពួកគេ។ បន្ទាប់ពីខ្ញុំបានបញ្ចប់គូរគំនូរមុខរបស់ក្មេងៗចំនួន ២៣ សន្លឹករូចមក ខ្ញុំក៏បានប្រគល់រូបគំនូរទាំងនេះទៅ ឲ្យគម្រោងសិល្បៈស-ស ដោយសារគម្រោងនេះមានបណ្ណសារអំពីអគារប៊ូលឌីងសនេះ។ ដូច្នេះនៅពេលក្មេងទាំងនោះធំឡើង យើងអាចពិនិត្យមើលចម្លើយបស់ពួកគេម្តងទៀត៖ តើពួកគេនឹងរស់នៅកន្លែងណា នៅពេលអនាគត? តើអគារប៊ូលឌីងសនឹងនៅទីនេះដដែល ឬក៏មានការប្រែប្រួលអ្វីខ្លះ? ដូច្នេះស្នាដៃគំនូរនេះ គឺស្តីអំពីការស្រមៃអំពីចម្លើយ ដែលផ្សារភ្ជាប់ជាមួយសហគមន៍អគារប៊ូលឌីងស។