ប្រជាជនភ្នំពេញ, ២០១៤-កំពុងបន្ត By ក្រុមប៊ូលឌីងស

នេះគឺជាកម្រងរូបថតសម្រាំងមួយចំនួនពីគម្រោង «ប្រជាជនភ្នំពេញ» ដែលបង្ហាញពីប្រជាជននៅអគារប៊ូលឌីងស។

«ប្រជាជនភ្នំពេញ» គឺជាកម្រងរូបថតអមដោយរឿងខ្លីៗ ដែលផ្តួចផ្តើម និងបង្កើតដោយ ក្រុមប៊ូលឌីងស ដែលជាក្រុមសិល្បករវ័យក្មេងមួយក្រុម កំពុងបង្កើតការងារផ្សព្វផ្សាយ និងស្នាដៃសិល្បៈចេញពីអគារប៊ូលឌីងស។ សមាជិកក្រុមនេះធ្វើដំណើរជុំវិញទីក្រុង និយាយជាមួយប្រជាជន ថតរូបរបស់គាត់ រួចចែករំលែករឿងរ៉ាវរបស់គាត់ទាំងនោះ។ «ប្រជាជនភ្នំពេញ» នាំមកជូននូវសម្លេងរបស់ប្រជាជនប្រចាំថ្ងៃ។