មនុស្សធម្មជាតិ, ២០១០-១១ By ខ្វៃ សំណាង

«ប៊ូលឌិញនេះស្រស់ស្រាយមែនទែន! មានរុក្ខជាតិដុះចេញតាម

ជញ្ជាំង! ប៊ូលឌិញនេះមានជីវិត! អ្នកដែលរស់នៅក្នុងអគារប៊ូលឌិញ

នេះ គេមានការរស់នៅពោរពេញ ទៅដោយភាពស្រស់ស្រាយ។ 

វាជាសហគមន៍មួយ ដែលពោរពេញទៅដោយក្តីស្រលាញ់។

សិស្សៗរបស់ខ្ញុំហៅអារម្មណ៍នេះថា ស្និទ្ធស្នាល ដែលមានន័យថា 

កក់ក្តៅ រាក់ទាក់ និងគួរអោយស្រឡាញ់។ វាជាអារម្មណ៍ដ៏ខ្លាំងមួយ។

ពីរូបរាងខាងក្រៅ មនុស្សម្នាគេខ្លាចរអារប៊ូលឌិញនេះណាស់។ គេ

ឃើញអគារដែលចាស់ទ្រុឌទ្រោម និងភាពហិង្សា តែគេមិនបានដឹង

អំពីអ្វីពិតប្រាកដនៅក្នុងអគារនេះទេ។ បើអ្នកចង់ដឹង អ្នកត្រូវហ៊ានចូល 

ហើយមិនមែនត្រឹមតែនិយាយជាមួយពួកគាត់ទេ គឺត្រូវតែកម្សាន្តផង

ដែរ! ហើយត្រូវចំណាយពេលនៅទីនោះ តែមិនមែនត្រឹមតែ ១ ម៉ោង

ឬ ១ ថ្ងៃ ប៉ុណ្ណោះនោះទេ។ » - ខ្វៃ សំណាង

«រូបថតទាំងអស់នៃស្នាដៃដែលមានចំណងជើងថា មនុស្សធម្មជាតិ 

នេះ ត្រូវបានថតនៅក្នុងអគារប៊ូលឌិញ។ វាជារូបថតនៃប្រជាជននៅក្នុង

ផ្ទះរបស់គេរៀងៗខ្លួន ដែលជាបន្ទប់សាមញ្ញនិងត្រូវបានកែប្រែជាច្រើន

លើកពីអគារស្នាក់នៅដើមបែបស្ថាបត្យកម្មទំនើបអន្តរជាតិ។ អគារ

ប៊ូលឌិញ គឺជាឆាក និងជាការជំរុញចិត្តនៅក្នុងការបង្កើតនូវរូបថតទាំង

នេះ។ ប៉ុន្តែដូចដែលចំណងជើងបានណែនាំ រូបទាំងនេះហាក់ដូចជា

ទៅហួសពីបរិបទនេះ។ រូបថតទាំងនេះមានតុល្យភាពរវាង ការកោត

សរសើរនិងការអាណិត ការបិទបាំងនិងការបង្ហាញ ភាពជាក់លាក់និង

ភាពជាសកល។» - រ៉ជឺ នែលសិន

អត្ថបទដកស្រង់ពី «មនុស្សធម្មជាតិ ដោយ ខ្វៃ សំណាង» ដោយ

រ៉ជឺ នែលសិន បោះផ្សាយដោយវិចិត្រសាល Tomio Koyama នៅ

សិង្ហបូរី  ខែឧសភា ២០១៤។ អត្ថបទទាំងស្រុង