វត្ថុជីវភាពប្រចាំថ្ងៃនៅអគារប៊ូលឌីងស (២០១៤) By Orawan Arunrak

កម្រងគំនូរចំនួន ២០ សន្លឹក ប្រើប៊ិចគូរលើក្រដាស បង្ហាញនៅក្នុងសៀវភៅសរសេរ ទំហំ ១៤x៨.៦ សង់ទីម៉ែត្រ

កម្រងគំនូរនេះ គឺស្រដៀងគ្នាទៅនឹងគំនូរនៃទិដ្ឋភាពបង្អួចដែរ ដោយខ្ញុំមានអារម្មណ៍ថា ជីវិតនៅក្នុងអគារប៊ូលឌីងសមួយនេះ ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំដឹងថាចាប់ពីម៉ោង ២ រសៀលទៅ ប្រជាជនជាច្រើនបានចុះមកជាន់ផ្ទាល់ដី ដើម្បីរៀបចំឥវ៉ាន់ទៅលក់នៅតាមដងផ្លូវ។ ហើយពួកគេក៏បានលក់នៅខាងមុខអគារដែរ ពីព្រោះវាងាយស្រួលឃើញពីអ្វីដែលគាត់លក់។ សម្រាប់ខ្ញុំ របស់របរទាំងអស់នេះ គឺជាមុខរបរប្រចាំថ្ងៃក្នុងការចិញ្ចឹមជីវិត និងសម្រាប់ការងាររបស់ពួកគេ។ របស់របរទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សជាច្រើនមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ វាក៏ជាវិធីដូចគ្នាជាមួយនឹងគំនូរខ្ញុំដែរ ដែលជួយឲ្យខ្ញុំស្វែងយល់អំពីពួកគាត់។