វិថី៖ របាំ និង ការសម្តែងដកបទពិសោធន៍ថ្មី (ហាត់សម), ២០១៥ By យ៉ុន ដាវី និង យូជីន ខូហ្គិន

ក្នុងអំឡុងពេល ៣ សប្តាហ៍ សិល្បការិនីរបាំ និង អ្នកដំឡើងរបាំសហសម័យ យ៉ុន ដាវី បានសហការជាមួយ សិល្បករ និង អ្នកសរសេរកម្មវិធីកុំព្យូទ័រ យូជីន ខូហ្គិន ក្នុងសិក្ខាសាលាមួយ នៅឯគម្រោងសិល្បៈស-ស ដើម្បីដកបទពិសោធន៍ថ្មី ពីចំនុចប្រសព្វរវាង ស្នាដៃរបាំ សម្លេង និង ការបញ្ចាំងពន្លឺនិងរូបភាពផ្ទាល់។

ដោយប្រើអាគារប៊ូលឌីងស ជាទីតាំងស្រាវជ្រាវ និងឆាកសម្តែង សិល្បករទាំងពីរនាក់ ពិនិត្យលើបញ្ហា និងក្តីបារម្ភមួយចំនួន ដែលសហគមន៍នេះកំពុងប្រឈមមុខ។ ពួកគេសិក្សាតាមកាលវេលា និងលំហ ដោយពិនិត្យលើប្រវត្តិសាស្រ្ត និងការចងចាំ ក៏ដូចជាចក្ខុវិស័យនៃវិថី សម្រាប់លទ្ធភាពអនាគត។

ដាវី គឺជាអ្នករស់នៅក្នុងអាគារប៊ូលឌីងស និង ជាសិល្បការិនីពីអង្គការអម្រឹតាសិល្បៈ ហើយគាត់បាន ធ្វើការជាមួយសិស្ស និងអ្នករស់នៅក្នុងប៊ូលឌីងសមួយចំនួន នៅក្នុងសិក្ខាសាលានេះ។ កម្មវិធីជាសាធារណៈចុងក្រោយ « វិថី៖ របាំ និង ការសម្តែងដកបទពិសោធន៍ថ្មី » បានប្រព្រឹត្តទៅនៅលើដងផ្លូវនៃអាគារប៊ូលឌីងស និងប្រែកា្លយវាទៅជាកម្មវិធីសម្តែងដ៏អ៊ូអរមួយ។ កម្មវិធីនេះ បានបញ្ចប់ទៅជាមួយនឹង ការដំឡើងកំសាន្តមួយ ដោយអ្នកទស្សនាអាចចូលរួម សាកល្បងសម្តែងជាមួយនឹងការបញ្ចាំងពន្លឺដោយផ្ទាល់។

សិល្បករចូលរួម៖ យ៉ុន ដាវី, យូជីន ខូហ្គិន, ជុន ស្រីរ័ត្ន, ញ៉ុក សុភី, ម៉ក់ សំបូរ